របាយការណ៍ស្តីពីការអង្កេតលើបរិក្ខារចាំបាច់សម្រាប់ទឹកស្អាត និងអនាម័យនៅក្នុងខេត្តគោលដៅចំនួន៨ នៅប្រទសកម្ពុជា
របាយការណ៍ស្ថិតិបង្ហាញពីព័ត៌មានលម្អិតអំពីការទទួលបានបង្គន់ប្រើប្រាស់ នៅក្នុងខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន និងខេត្តតាកែវ ដែលជាបណ្តាខេត្តទទួលបានការអនុវត្តគម្រោងអនាម័យរបស់អង្គការ WaterSHED។ ទិន្នន័យនៅក្នុងរបាយការណ៍ ត្រូវបានប្រមូលយកមកពី ៥,៨០១ភូមិ នៅក្នុងឃំុចំនួន ៥២៧ មកពីបណ្តាស្រុកចំនួន ៥៨ នៃខេត្តទាំង៨ខាងលើ។ គិតមកត្រឹមឆ្នាំ២០១៤ ការទទួលបានបង្គន់ប្រើប្រាស់នៅក្នុងបណ្តាខេត្ត ទាំងនោះ ត្រូវបានរាយការណ៍ថានៅមានកម្រិតទាបនៅឡើយ ដោយមានត្រឹមតែ ៤១.១% ជាមធ្យម។ របាយការណ៍ ក៍គូសបញ្ជាក់ផងដែរថា ទីប្រជុំជន និងទីផ្សារ មានអត្រាបង្គន់ប្រើប្រាស់ច្រើនជាង ផ្នែកផ្សេងទៀតនៃប្រទេសកម្ពុជា។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- CC-BY-SA-4.0
- ប្រភេទ:
- Rural sanitation
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 5/9/2016
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 3729 ថ្ងៃមុន
ឯកសារទិន្នន័យ (1)
- PDFA Survey on Basic Water and Sanitation Facilities In Eight Target Provinces of WaterSHED in Cambodia
This statistical report presents the detail accounts on the situations of the access to latrines in Battambang, Kampong Cham, Kampong Chhnang, Kampong Speu, Kampong Thom, Tboung Khmum, Pailin and Takeo, where WaterSHED has implemented its sanitation and hygiene projects. The data was collected from
ទាញយក →