ទិន្នន័យរដ្ឋាភិបាលកម្ពុជា

ចំណូលសាធារណៈពីវិស័យឧស្សាហកម្មនិស្សារណកម្ម

សំណុំទិន្នន័យនេះត្រូវបានប្រមូលផ្តុំដោយមានឯកសារយោងហើយទិន្នន័យដែលត្រូវបានប្រមូលផ្តុំនេះត្រូវបានធ្វើការស្រាវជ្រាវតាមរយៈការស្វែងរកទិន្នន័យដែលមានស្រាប់ កំណត់ដោយក្រុមហ៊ុនដែលមានគេហទំព័រក្រុមហ៊ុននៅដំណើរការ និងក្រុមហ៊ុនដែលមានការប្រកាសកាន់កាប់អាជ្ញាបណ្ណក្នុងការរុករករ៉ែក្នុងឆ្នាំ២០២០ កំណត់បានជាក្រុមហ៊ុនដែលនៅមានសកម្មភាពក្នុងការសិក្សានិងរុករ៉ែនៅក្នុងប្រទេសកម្ពុជា។ ការកំណត់ទិន្នន័យរបស់សំណុំទិន្នន័យរួមមាន៖ ១. ទិន្នន័យរដ្ឋាភិបាលពេញលេញ ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ជាផ្លូវការ ដែលស្ថិតនៅក្នុងលក្ខណៈអត្តសញ្ញាណចំនួន៤គឺ៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ, រ៉ែ ជាដើម) ២. ទិន្នន័យរដ្ឋាភិបាលមិនពេញលេញ ព័ត៌មានដែលទទួលបានពីប្រភពរដ្ឋាភិបាលដោយមានឯកសារផ្លូវច្បាប់ ប៉ុន្តែបាត់ផ្នែកមួយ ឬច្រើននៃលក្ខណៈអត្តសញ្ញាណដូចខាងក្រោម៖ ក. ឈ្មោះក្រុមហ៊ុន ខ. ទីតាំង គ. ចំនុចកូអរដោនេនៃប្រព័ន្ធកំណត់ទីតាំងសកល (GPS) និង/ឬ ផែនទីអាណាឡូក ឃ. គោលបំណង (ដំណាំ,រ៉ែ ជាដើម) ៣. ទិន្នន័យបន្ទាប់បន្សំ ព័ត៌មានដែលទទួលបានពីសម្បទានិក (ក្រុមហ៊ុន/អង្គភាព) ឬពីប្រភពរដ្ឋាភិបាល ដោយមិនមានឯកសារផ្លូវច្បាប់ ៤. ទិន្នន័យដទៃទៀត ព័ត៌មានដែលទទួលបានពីប្រភពណាមួយផ្សេងទៀត ដែលស្ថិតនៅក្នុងដែនសាធារណៈ (រួមទាំងឯកសារពីរូបថតជាដើម)។ ចំពោះទិន្នន័យចំណូលចំណាយផ្សេងៗត្រូវបានបែងចែកជាពីរប្រភពចេញពី សារព័ត៌មាន និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

អ្នកផ្សព្វផ្សាយ:
Open Development Cambodia
អាជ្ញាប័ណ្ណ:
License not specified
ប្រភេទ:
Extractive industries
ផតថលប្រភព:
odc
បានធ្វើបច្ចុប្បន្នភាព:
29/2/2024

កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 996 ថ្ងៃមុន

ឯកសារទិន្នន័យ (6)

សំណុំទិន្នន័យនេះមិនមានអាជ្ញាប័ណ្ណច្បាស់លាស់ទេ ដូច្នេះយើងភ្ជាប់តំណទៅឯកសាររបស់អ្នកផ្សព្វផ្សាយ ជាជាងចែកចាយច្បាប់ចម្លង។ សូមពិនិត្យលក្ខខណ្ឌប្រើប្រាស់ជាមួយអ្នកផ្សព្វផ្សាយ។

សំណុំទិន្នន័យបន្ថែមពីអ្នកផ្សព្វផ្សាយនេះ

សំណុំទិន្នន័យទាំងអស់ពីអ្នកផ្សព្វផ្សាយនេះ