ទិន្នន័យរដ្ឋាភិបាលកម្ពុជា

របាយការណ៍សង្ខេបស្តីពីការសង្កេតលើការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៣ (កក្កដា ២០០៤-កក្កដា ២០០៦)

របាយការណ៍សង្ខេបនេះ ត្រូវបានចងក្រងឡើងសំដៅវាយតម្លៃលើការអនុវត្តការសន្យារបស់គណបក្សនយោបាយនៅក្នុងអំឡុងពេលឃោសនាបោះឆ្នោត និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៣ ចាប់ពីខែកក្កដា ឆ្នាំ២០០៤ ដល់ខែកក្កដា ឆ្នាំ២០០៦។ នៅក្នុងរយៈពេល ១៨ ខែដំបូង បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល ពីខែកក្កដា ឆ្នាំ២០០៤ ដល់ ខែធ្នូ ឆ្នាំ២០០៥ របាយការណ៍បង្ហាញថា កម្មវិធីនយោបាយ ជាមួយនឹងសូចនាករច្បាស់លាស់ ប្រមាណជា ៥% ប៉ុណ្ណោះ ត្រូវសម្រេចបានពេញលេញ ចំណែកឯ ៨០%ទៀត ត្រូវបានបំពេញដោយផ្នែក និង ១៥% ដែលនៅសល់ មិនទាន់ត្រូវបានបំពេញនៅឡើយ។ គិតមកដល់ខែកក្កដា ឆ្នាំ២០០៦ ៣០% នៃកម្មវិធីនយោបាយ ជាមួយនឹងសូចនាករច្បាស់ ត្រូវសម្រេចបានពេញលេញ ប៉ុន្តែ ៧០% មិនទាន់អនុវត្ត ឬបានអនុវត្តតែមិនទាន់ពេញលេញ។ បញ្ហារនៅសេសសល់ជាច្រើន ដែលតម្រូវកិច្ចខិតខំពីរាជរដ្ឋាភិបាលបន្ថែម រួមមានការពន្លឿនការងារលើការបង្កើតស្ថាប័នជាតិសំខាន់ៗ ដូចជាគណៈកម្មាធិការជាតិសិទ្ធិមនុស្ស និងតុលាការពិសេស កំណែទម្រង់ដីធ្លី និងការទទួលបានដោយយុត្តិធម៌ និងសមធម៌ ពីកំណើនសេដ្ឋកិច្ច។

អ្នកផ្សព្វផ្សាយ:
Open Development Cambodia
អាជ្ញាប័ណ្ណ:
unspecified
ប្រភេទ:
Elections
ផតថលប្រភព:
odc
បានធ្វើបច្ចុប្បន្នភាព:
27/11/2017

កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 3281 ថ្ងៃមុន

ឯកសារទិន្នន័យ (1)

សំណុំទិន្នន័យនេះមិនមានអាជ្ញាប័ណ្ណច្បាស់លាស់ទេ ដូច្នេះយើងភ្ជាប់តំណទៅឯកសាររបស់អ្នកផ្សព្វផ្សាយ ជាជាងចែកចាយច្បាប់ចម្លង។ សូមពិនិត្យលក្ខខណ្ឌប្រើប្រាស់ជាមួយអ្នកផ្សព្វផ្សាយ។

  • PDFSummary report on the implementation of the government's political platform in the 3rd mandate

    The summary report is aiming to assess the government's performance against its promises during the election campaigns and political platform for the third mandate, with a coverage period of from July 2004 to July 2006. In the first 18 months since its establishment, from July 2004 to December 2005,

    មើលនៅប្រភព →

សំណុំទិន្នន័យបន្ថែមពីអ្នកផ្សព្វផ្សាយនេះ

សំណុំទិន្នន័យទាំងអស់ពីអ្នកផ្សព្វផ្សាយនេះ