ទិន្នន័យរដ្ឋាភិបាលកម្ពុជា

ផែនការវិនិយោគតាមខេត្តក្នុងការផ្គត់ផ្គង់ទឹកស្អាត

សំណុំទិន្នន័យ​នៃ​ការ​សិក្សា​លើ​ផែនការ​វិនិយោគលើ​បណ្តាញផ្គត់ផ្គង់ទឹក​ស្អាតតាមបំពង់ទុយោ​ថ្នាក់​ខេត្ត ត្រូវបាន​ធ្វើ​ឡើង​ដោយ​កម្មវិធី​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ (3i) នៅឆ្នាំ២០២០ និងគាំទ្រ​ថវិការ​ដោយ​ Australian Aid។ សំណុំទិន្នន័យ មាន​ទិន្នន័យអំពី​ស្ថានភាពអាជ្ញាបណ្ណ និងស្ថានភាព​គ្រប់ដណ្តប់ទឹក​តាម​បំពង់ របស់​​ភូមិទាំងអស់​ក្នុង​២៥​ខេត្តក្រុង។ ទិន្នន័យអំពី​ស្ថានភាពអាជ្ញាបណ្ណ និងស្ថានភាព​គ្រប់ដណ្តប់ ក្នុង​​២២ខេត្ត ប្រមូលដោយការ​សិក្សាផ្ទាល់។ ទិន្នន័យអំពី​ស្ថានភាពអាជ្ញាបណ្ណ និងស្ថានភាព​គ្រប់ដណ្តប់ ក្នុង​ខេត្ត​ព្រៃវែង និង​សៀមរាប​ទទួលបាន​ពី​ធនាគារ​ពិភពលោក។ ទិន្នន័យ​អំពី​ស្ថានភាពអាជ្ញាបណ្ណ និងស្ថានភាព​គ្រប់ដណ្តប់ក្នុង​រាជធានីភ្នំពេញទទួល​បាន​ពី​អគ្គនាយកដ្ឋានទឹកស្អាត​នៃ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍។ ការសិក្សា​ធ្វើការ​វាយ​តម្លៃ​ភូមិ​ដែល​មិន​ទាន់​មាន​ទឹកស្អាត​គ្របដណ្តប់​​ក្នុង​២២​ខេត្ត ថា​តើ​ភូមិ​ទាំង​នោះ​ស័ក្កសម​រៀប​បណ្តាញ​ទឹកស្អាតតាម​​បំពង់ឬទេ។ ​សម្រាប់​ភូមិ​មិនទាន់​មាន​បណ្តាញទឹកស្អាត ហើយមានភាពសមស្របសម្រាប់ដាក់បណ្តាញទឹកស្អាត ការសិក្សាបានរៀបចំជាចង្កោមភូមិ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ប្រព័ន្ធ​ទឹកស្អាត និង​ប៉ាន់ស្មាន​ទុនវិនិយោគ​បឋម​សម្រាប់​ប្រព័ន្ធទឹកស្អាត​ទាំងនោះ។​

អ្នកផ្សព្វផ្សាយ:
Open Development Cambodia
អាជ្ញាប័ណ្ណ:
Creative Commons Attribution Share-Alike
ប្រភេទ:
Development assistance for water and sanitation
ផតថលប្រភព:
odc
បានធ្វើបច្ចុប្បន្នភាព:
18/10/2021

កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 1860 ថ្ងៃមុន

ឯកសារទិន្នន័យ (86)

សំណុំទិន្នន័យបន្ថែមពីអ្នកផ្សព្វផ្សាយនេះ

សំណុំទិន្នន័យទាំងអស់ពីអ្នកផ្សព្វផ្សាយនេះ