ផែនការវិនិយោគតាមខេត្តក្នុងការផ្គត់ផ្គង់ទឹកស្អាត
សំណុំទិន្នន័យផែនទីនៃការសិក្សាលើផែនការវិនិយោគលើបណ្តាញផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ទុយោថ្នាក់ខេត្ត ត្រូវបានធ្វើឡើងដោយកម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) គាំទ្រថវិកាដោយ ជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី (Australian Aid)។ សំណុំទិន្នន័យ មានទិន្នន័យអំពីស្ថានភាពអាជ្ញាបណ្ណ និងស្ថានភាពគ្រប់ដណ្តប់ទឹកតាមបំពង់ របស់ភូមិទាំងអស់ក្នុង២៥ខេត្តក្រុង។ ទិន្នន័យ២២ខេត្ត ប្រមូលដោយការសិក្សាផ្ទាល់។ ទិន្នន័យនៅខេត្តព្រៃវែង និងសៀមរាបទទួលបានពីធនាគារពិភពលោក។ ទិន្នន័យនៅរាជធានីភ្នំពេញទទួលបានពីអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ សម្រាប់ភូមិមិនទាន់មានបណ្តាញទឹកស្អាត ហើយមានភាពសមស្របសម្រាប់ដាក់បណ្តាញទឹកស្អាត ការសិក្សាបានរៀបចំជាចង្កោមភូមិដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រព័ន្ធទឹកស្អាត និងប៉ាន់ស្មានទុនវិនិយោគសម្រាប់ប្រព័ន្ធទឹកស្អាតទាំងនោះ។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- មិនបានបញ្ជាក់អាជ្ញាប័ណ្ណ
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 18/8/2021
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 1921 ថ្ងៃមុន