ទិន្នន័យរដ្ឋាភិបាលកម្ពុជា

លើកកម្ពស់មធ្យោបាយតភ្ជាប់គ្នាក្នុងតំបន់ដើម្បីកំណើនសេដ្ឋកិច្ច៖ កម្ពុជា និង អាស៊ាន ឆ្នាំ២០១២

ប្រទេស​កម្ពុជា​ដល់​វេ​ន​ធ្វើ​ជា​ប្រធាន​អាស៊ាន​ជា​លើក​ដំបូង​ គិត​ចាប់ពី​ឆ្នាំ​ ២០០២​ មក​។​ ឋានៈ​ជា​ប្រធាន​អាស៊ាន​នេះ​ នឹង​ផ្ដល់​ឱកាស​សម្រាប់​ឱ្យ​កម្ពុជា​កំណត់​ទ្រង់ទ្រាយ​ នៃ​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​មួយ​នៅ​ក្នុង​តំបន់​។​ ចំណង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ថ្មី​ និង​ប្រភព​តម្រូវការ​បន្ថែម​ គឺជា​ផលប្រយោជន៍​ដែល​ទទួល​បាន​ពី​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ និង​កា​រត​ភ្ជាប់​នៅ​ក្នុង​តំបន់​។​ ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​ ជា​ឧទាហរណ៍​មួយ​ ដែល​មាន​វិធានការ​ជា​ច្រើន​បាន​ធ្វើ​ឡើង​ សំដៅ​លើកកម្ពស់​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន​ តាម​រយៈ​ការ​កែ​លម្អ​បណ្ដាញ​ផ្លូវថ្នល់​ និង​ផ្លូវដែក​ រវាង​កម្ពុជា​និង​មណ្ឌល​ផលិតកម្ម​នានា​ កិច្ច​សហប្រតិបត្តិការ​ផ្នែក​អគ្គិសនី​ឆ្លងកាត់​ព្រំដែន​ និង​ការ​បង្កើន​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ ICT​ និង​ទូរគមនាគមន៍​ក្នុង​តំបន់​។​ សេចក្ដីសង្ខេប​នេះ​ក៏​បាន​វិភាគ​ទៅ​លើ​បញ្ហា​ប្រឈម​នានា​របស់​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​នេះ​ ដូច​ជា​ធ្វើ​យ៉ាងណា​ឱ្យ​អាស៊ាន​សម្រេច​គោលដៅ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ (AEC)​ នៅ​ឆ្នាំ​ ២០១៥​ ក៏​ដូច​ជា​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​ ដើម្បី​អនុវត្ត​គោលនយោបាយ​ឱ្យ​មាន​ប្រសិទ្ធភាព​ និង​តម្លាភាព​។​

អ្នកផ្សព្វផ្សាយ:
Open Development Cambodia
អាជ្ញាប័ណ្ណ:
CC-BY-SA-4.0
ប្រភេទ:
Economic policy and administration
ផតថលប្រភព:
odc
បានធ្វើបច្ចុប្បន្នភាព:
8/2/2018

កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 3208 ថ្ងៃមុន

ឯកសារទិន្នន័យ (5)

  • XMLPromoting intra-regional connectivity for economic growth: Cambodia and ASEAN in 2012

    Data representation [MARCXML]

    ទាញយក →
  • JSONPromoting intra-regional connectivity for economic growth: Cambodia and ASEAN in 2012

    Data representation [JSON]

    ទាញយក →
  • MRCPromoting intra-regional connectivity for economic growth: Cambodia and ASEAN in 2012

    Data representation [MARC21]

    ទាញយក →
  • PDFPromoting intra-regional connectivity for economic growth: Cambodia and ASEAN in 2012 (English)

    Data representation [PDF]

    ទាញយក →
  • PDFPromoting intra-regional connectivity for economic growth: Cambodia and ASEAN in 2012 (Khmer)

    Data representation [PDF]

    ទាញយក →

សំណុំទិន្នន័យបន្ថែមពីអ្នកផ្សព្វផ្សាយនេះ

សំណុំទិន្នន័យទាំងអស់ពីអ្នកផ្សព្វផ្សាយនេះ