កូនសៀវភៅអំពីទិន្នន័យបើកទូលាយ
សៀវភៅនេះ នឹងរៀបរាប់អំពីរបៀបបើកសក្តានុពលនៃព័ត៌មានផ្លូវការ និង ព័ត៌មានប្រភេទផ្សេងទៀត ដើម្បីសម្រួលដល់ការបង្កើតឱ្យមានសេវាថ្មីៗ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាធ្វើឱ្យរដ្ឋាភិបាល និងសង្គម ដំណើរការកាន់តែប្រសើរឡើង។ សញ្ញាណនៃទិន្នន័យបើកទូលាយ និងសារសំខាន់របស់វាសម្រាប់ការរស់នៅរបស់ប្រជាជន, លក្ខខ័ណ្ឌនៃទិន្នន័យបើកទូលាយ និងអាជ្ញាប័ណ្ណបើកចំហ ព្រមទាំងឧទាហរណ៍នានានៃការអនុវត្តទិន្នន័យបើកទូលាយនៅក្នុងបណ្តាប្រទេសអភិវឌ្ឍ ត្រូវបានគ្របដណ្តបក្រោមផ្នែកជាច្រើននៅក្នុងកូនសៀវភៅនេះ។ កូនសៀវភៅនេះមានប្រិយមិត្តអ្នកអានយ៉ាងទូលំទូលាយ រួមមាន៖ អ្នកមិនធ្វើការលើផ្នែកទិន្នន័យ, អ្នកចាត់ទុកខ្លួនឯងជាអ្នកជំនាញទិន្នន័យម្តងម្កាល, មន្ត្រីរាជការ, សកម្មជន, បុគ្គលិកសារព័ត៌មាន, អ្នកស្រាវជ្រាវ, អ្នកនយោបាយ, អ្នកអភិវឌ្ឍកម្មវិធី, អ្នកបច្ចេកទេសជំនាញទិន្នន័យ និងអ្នកដទៃទៀត។ កូនសៀវភៅអំពីទិន្នន័យបើកទូលាយ ត្រូវបានដកស្រង់មកពីអត្ថបទជាភាសាអង់គ្លេស នៃស្នាដៃដើម Open Data Handbook កំណែ ០.៩ ហើយប្រែសម្រួលជាខេមរភាសា ដើម្បីសម្រាប់ប្រជាជនកម្ពុជាប្រើប្រាស់យ៉ាងទូលំទូលាយ និងជាពិសេសសហគមន៍ទិន្នន័យបើកទូលាយនៅក្នុងប្រទេសកម្ពុជា។ ដើម្បីចូលទៅកាន់តំណប្រភពឯកសារ៖ http://opendatahandbook.org/guide/en/។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- CC-BY-4.0
- ប្រភេទ:
- Access to information
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 1/10/2021
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 1877 ថ្ងៃមុន
ឯកសារទិន្នន័យ (1)
- PDFOpen data handbook
The handbook is about how to unlock the potential of official and other information to enable new services, to improve the lives of citizens and to make government and society work better. The notion of open data and its importance for the people livelihood, the criteria of open data and open licens
ទាញយក →