គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០៖ បន្តលើកកម្ពស់គុណភាពជីវិត និង សុខុមាលភាពរបស់ប្រជាជន
ដោយផ្តោតការយកចិត្តទុកដាក់លើការធានាឲ្យមានគោលនយោបាយជាតិប្រជាជនមួយដែលមានលក្ខណៈគ្របដណ្តប់គ្រប់ជ្រុងជ្រោយ តាមរយៈការគិតគូរដល់ទំនាក់ទំនងពហុវិស័យរវាងបញ្ហាប្រជាជននិងការអភិវឌ្ឍ បម្រែបម្រួលប្រជាសាស្ត្រនិងការបញ្ចូលនូវកត្តាឌីណាមិកប្រជាសាស្ត្រទៅក្នុងដំណើរការនៃការធ្វើផែនការ រាជរដ្ឋាភិបាលបានរៀបចំ គោលនយោបាយជាតិប្រជាជន២០១៦-២០៣០ ដោយផ្តោតលើគោលគំនិតរួមពីរ៖ ទី១ បន្តឈរលើគោលការណ៍ដែលមានចែងក្នុង គោលនយោបាយជាតិប្រជាជនឆ្នំា២០០៣ ដោយទទួលស្គាល់និងគំាទ្រសិទ្ធិរបស់គូស្វាមីភរិយា និងបុគ្គលទំាងអស់ ក្នុងការមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរីនិងដោយទទួលខុសត្រូវលើចំនួនកូននិងការពន្យារកំណើត ហើយក្នុងការមានលទ្ធភាពទទួលបាននូវព័ត៏មាន ការអប់រំ សេវា និងមធ្យោបាយដើម្បីធ្វើការសម្រេចិត្តនេះ និង ទី២ បង្ហាញពីទិដ្ឋភាពរួមនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចនិងស្ថានភាពប្រជាសាស្ត្រ វិភាគអំពីផលវិបាកចម្បងៗផ្នែកប្រជាសាស្ត្រមកលើការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ននិងអនាគត និងដាក់ចេញនូវការតម្រង់ទិសមួយចំនួនដែលមានជាលក្ខណៈគោលនយោបាយនិងកម្មវិធី ដែលជាមូលដ្ឋានសម្រាប់ការរៀបចំផែនការសកម្មភាពដែលនឹងត្រូវយកទៅអនុវត្តដោយក្រសួងនិងស្ថាប័នជំនាញ។ គោលដៅរួមជាយុទ្ធសាស្ត្ររបស់ គោលនយោបាយជាតិប្រជាជន២០១៦-២០៣០ គឺដើម្បីរួមចំណែកក្នុងការបន្ត ការលើកកម្ពស់ជាប្រចំានូវគុណភាពនៃជីវិតរបស់ប្រជាជនកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ដោយផ្តោតការគិតគូរដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដែលអាចសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការធានាឲ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសមធម៌ ការអភិវឌ្ឍសង្គម និងការការពារបរិស្ថាននៅក្នុងក្របខណ្ឌអភិវឌ្ឍន៍ជាតិនិងសាកល។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- License not specified
- ប្រភេទ:
- Development policy and administration
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 22/6/2021
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 1978 ថ្ងៃមុន
ឯកសារទិន្នន័យ (1)
សំណុំទិន្នន័យនេះមិនមានអាជ្ញាប័ណ្ណច្បាស់លាស់ទេ ដូច្នេះយើងភ្ជាប់តំណទៅឯកសាររបស់អ្នកផ្សព្វផ្សាយ ជាជាងចែកចាយច្បាប់ចម្លង។ សូមពិនិត្យលក្ខខណ្ឌប្រើប្រាស់ជាមួយអ្នកផ្សព្វផ្សាយ។
- PDFNational population policy 2016-203014 MBមើលនៅប្រភព →