ផែនការសកម្មភាពជាតិស្ដីពីការអប់រំពហុភាសា ២០១៥-២០១៨
ក្រសួងអប់រំ យុវជន និងកីឡា ដោយសហការជាមួយនឹងដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលនានា បានរៀបចំផែនការសកម្មភាពជាតិស្តីពីការអប់រំពហុភាសា ២០១៥-២០១៨ ដើម្បីផ្តល់លទ្ធភាពឱ្យកុមារដែលមកពីសហគមន៍ជនជាតិដើមភាគតិចអាចទទួលបានការអប់រំប្រកបដោយគុណភាព និងសមធម៌ ក៏ដូចជាឆ្លើយតបទៅនឹងផែនការជាតិអប់រំសម្រាប់ទាំងអស់គ្នា។ ដោយអនុលោមតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ ជាក្របខណ្ឌនៃច្បាប់មួយរបស់អង្គការសហប្រជាជាតិ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការអប់រំ ផែនការយុទ្ធសាស្ត្រអប់រំ គោលនយោបាយសាលាកុមារមេត្រី ក្របខណ្ឌច្បាប់ពាក់ព័ន្ធ ផែនសកម្មភាពនេះមានចក្ខុវិស័យធានាឱ្យកុមារជនជាតិដើមភាគតិចទទួលបានការអប់រំយ៉ាងតិចកម្រិតមូលដ្ឋាន ដោយប្រើប្រាស់ភាសាកំណើតរបស់ពួកគេនៅមត្តេយ្យសិក្សា និងបឋមសិក្សាដំណាក់កាល៣ឆ្នាំដំបូង។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- License not specified
- ប្រភេទ:
- Access to education
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 8/7/2024
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 866 ថ្ងៃមុន
ឯកសារទិន្នន័យ (2)
សំណុំទិន្នន័យនេះមិនមានអាជ្ញាប័ណ្ណច្បាស់លាស់ទេ ដូច្នេះយើងភ្ជាប់តំណទៅឯកសាររបស់អ្នកផ្សព្វផ្សាយ ជាជាងចែកចាយច្បាប់ចម្លង។ សូមពិនិត្យលក្ខខណ្ឌប្រើប្រាស់ជាមួយអ្នកផ្សព្វផ្សាយ។
- PDFMultilingual education national action plan 2015-2018 (KH)1.8 MBមើលនៅប្រភព →
- PDFMultilingual education national action plan 2015-2018 (EN)1.9 MBមើលនៅប្រភព →