រឿងនិទានកុមារ ជាភាសាព្នង
ធនធានអប់រំឌីជីថលនេះ គឺជាផ្នែកមួយនៃធាតុចេញរបស់គម្រោង “ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា” ដែលជាគម្រោងទទួលបានជំនួយហិរញ្ញវត្ថុពីកម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៅក្នុងតំបន់កំពុងអភិវឌ្ឍ (SPIDER) និងអនុវត្តដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយនាយកដ្ឋានអប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា។ ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិច បានផលិតវីដេអូចំនួន៥ភាសាដូចជា ភាសាព្នង កាវ៉ែត គ្រឹង ទំពួន និងកួយ។ គម្រោងនេះមានគោលដៅចូលរួមដោះស្រាយឧបសគ្គខាងភាសានៃការអប់រំថ្នាក់ដំបូងដែលកើតឡើងចំពោះសិស្សជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា។ បន្ថែមពីនេះ អូឌីស៊ី បន្ដសហការជាមួយនាយកដ្ឋានអប់រំក្រៅប្រព័ន្ធនិងបរិយាបន្ន (ប្ដូរឈ្មោះពីនាយកដ្ឋានអប់រំពិសេស) នៃក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំ២០២៤ ដោយប្រើប្រាស់សៀវភៅរឿងនិទានកុមាររបស់នាយកដ្ឋានមកផលិតជាទម្រង់វីដេអូ។ រឿងនិទានកុមារដែលត្រូវបានជ្រើសរើសមានចំនួន២ គឺ "ម្លប់ដើមឈើ" និង "តស់ យើងទៅអាន!" ហើយផលិតជា៥ភាសាកំណើត ដូចជាភាសាព្នង កាវ៉ែត ទំពួន គ្រឹង និងចារាយ។ វីដេអូនេះគឺបន្ថែមពីលើគម្រោងធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា ដែលអនុវត្តដោយអូឌីស៊ី កាលពីឆ្នាំ២០២៣។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- License not specified
- ប្រភេទ:
- Access to education
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 9/8/2024
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 834 ថ្ងៃមុន
ឯកសារទិន្នន័យ (14)
សំណុំទិន្នន័យនេះមិនមានអាជ្ញាប័ណ្ណច្បាស់លាស់ទេ ដូច្នេះយើងភ្ជាប់តំណទៅឯកសាររបស់អ្នកផ្សព្វផ្សាយ ជាជាងចែកចាយច្បាប់ចម្លង។ សូមពិនិត្យលក្ខខណ្ឌប្រើប្រាស់ជាមួយអ្នកផ្សព្វផ្សាយ។
- EMBBED_VIDEOKid story video “Let's Count Legs” in Phnongមើលនៅប្រភព →
- EMBBED_VIDEOKid story video “Brushing Teeth” in Phnongមើលនៅប្រភព →
- EMBBED_VIDEOKid story video “Twelve Months” in Phnongមើលនៅប្រភព →
- EMBBED_VIDEOKid story video “Dengue” in Phnongមើលនៅប្រភព →
- EMBBED_VIDEOKid story video “Different Occupations” in Phnongមើលនៅប្រភព →
- EMBBED_VIDEOKid story video “Where is the kitten?” in Phnongមើលនៅប្រភព →
- EMBBED_VIDEOKid story video “Five Senses” in Phnongមើលនៅប្រភព →
- EMBBED_VIDEOKid story video “Going to Buy Food” in Phnongមើលនៅប្រភព →
- EMBBED_VIDEOKid story video “Forest Friends” in Phnongមើលនៅប្រភព →
- EMBBED_VIDEOKid story video “The Jealous Cloud” in Phnongមើលនៅប្រភព →
- EMBBED_VIDEOKid story video “The Bottle Boat” in Phnongមើលនៅប្រភព →
- EMBBED_VIDEOKid story video “Bora & the Dolphin Friends” in Phnongមើលនៅប្រភព →
- EMBBED_VIDEOKid story video "Tree Shade" in Phnongមើលនៅប្រភព →
- EMBBED_VIDEOKid story video "Let's Go Read" in Phnongមើលនៅប្រភព →