ទិន្នន័យរដ្ឋាភិបាលកម្ពុជា

រឿងនិទានកុមារ ជាភាសាកាវ៉ែត

ធនធានអប់រំឌីជីថលនេះ គឺជាផ្នែកមួយនៃធាតុចេញរបស់គម្រោង “ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា” ដែលជាគម្រោងទទួលបានជំនួយហិរញ្ញវត្ថុពីកម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៅក្នុងតំបន់កំពុងអភិវឌ្ឍ (SPIDER) និងអនុវត្តដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) សហការជាមួយនាយកដ្ឋានអប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា។ ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិច បានផលិតវីដេអូចំនួន៥ភាសាដូចជា ភាសាព្នង កាវ៉ែត គ្រឹង ទំពួន និងកួយ។ គម្រោងនេះមានគោលដៅចូលរួមដោះស្រាយឧបសគ្គខាងភាសានៃការអប់រំថ្នាក់ដំបូងដែលកើតឡើងចំពោះសិស្សជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា។ បន្ថែម​ពី​នេះ​ អូ​ឌី​ស៊ី​ បន្ដ​សហការ​ជាមួយ​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ​និង​បរិ​យា​បន្ន​ (​ប្ដូរ​ឈ្មោះ​ពី​នាយកដ្ឋាន​អប់រំ​ពិសេស​)​ នៃ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នៅ​ក្នុង​ឆ្នាំ​២០២៤​ ដោយ​ប្រើប្រាស់​សៀវភៅ​រឿងនិទាន​កុមារ​របស់​នាយកដ្ឋាន​មក​ផលិត​ជា​ទម្រង់​វី​ដេ​អូ​។​ រឿងនិទាន​កុមារ​ដែល​ត្រូវ​បាន​ជ្រើសរើស​មាន​ចំនួន​២​ គឺ​ "​ម្លប់​ដើមឈើ​"​ និង​ "​ត​ស់​ យើង​ទៅ​អាន​!"​ ហើយ​ផលិត​ជា​៥​ភាសា​កំណើត​ ដូច​ជា​ភាសា​ព្នង​ កា​វ៉ែត​ ទំពួន​ គ្រឹ​ង​ និង​ចា​រាយ​។​ វី​ដេ​អូ​នេះ​គឺ​បន្ថែម​ពីលើ​គម្រោង​ធនធាន​អប់រំ​ឌី​ជី​ថ​ល​ជា​ភាសា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្រិត​បឋម​សិក្សា​ ដែល​អនុវត្ត​ដោយ​អូ​ឌី​ស៊ី​ កាលពី​ឆ្នាំ​២០២៣​។

អ្នកផ្សព្វផ្សាយ:
Open Development Cambodia
អាជ្ញាប័ណ្ណ:
License not specified
ប្រភេទ:
Access to education
ផតថលប្រភព:
odc
បានធ្វើបច្ចុប្បន្នភាព:
9/8/2024

កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 834 ថ្ងៃមុន

ឯកសារទិន្នន័យ (14)

សំណុំទិន្នន័យនេះមិនមានអាជ្ញាប័ណ្ណច្បាស់លាស់ទេ ដូច្នេះយើងភ្ជាប់តំណទៅឯកសាររបស់អ្នកផ្សព្វផ្សាយ ជាជាងចែកចាយច្បាប់ចម្លង។ សូមពិនិត្យលក្ខខណ្ឌប្រើប្រាស់ជាមួយអ្នកផ្សព្វផ្សាយ។

សំណុំទិន្នន័យបន្ថែមពីអ្នកផ្សព្វផ្សាយនេះ

សំណុំទិន្នន័យទាំងអស់ពីអ្នកផ្សព្វផ្សាយនេះ