ទិន្នន័យរដ្ឋាភិបាលកម្ពុជា

ផែនទី​ការ​រៀបចំ​ផែនការ​ប្រើប្រាស់​ដីធ្លី​ថ្នាក់​ឃុំ​នៃ​ខេត្តកំពង់ចាម (CLUP)​ ឆ្នាំ​ ២០០៩​

​ផែនទី​ការ​រៀបចំ​ផែនការ​ប្រើប្រាស់​ដីធ្លី​ថ្នាក់​ឃុំ​នៃ​ខេត្តកំពង់ចាម​ (CLUP)៖​ ឃុំ​ជី​គរ​ ឃុំ​មង់​រៀវ​ ឃុំ​រអាង​ និង​ឃុំ​ស្រក​ គឺជា​ការ​រៀបចំ​ផែនការ​ប្រើប្រាស់​ដីធ្លី​ថ្នាក់​ឃុំ​ដែល​បាន​ដកស្រង់​ពី​ឆ្នាំ​ ២០០៩​ ដែល​មាន​ទាំង​បណ្តុំ​ទិន្នន័យ​ការ​ប្រើប្រាស់​ដីធ្លី​នា​ពេល​បច្ចុប្បន្ន​ និង​ការ​ប្រើប្រាស់​ដីធ្លី​នា​ពេល​អនាគត​ (២០០៩-២០២២)​ ដែល​រួម​បញ្ចូល​ទិន្នន័យ​ CLUP​ នៅ​ក្នុង​ទម្រង់​ជា​ shapefile,​ សៀវភៅ​ CLUP​ នៅ​ក្នុង​ទម្រង់​ជា​ PDF​ និង​ផែនទី​នៅ​ក្នុង​ទម្រង់​ជា​រូបភាព​។​ ​ផែនទី​ឆ្នាំ​ ២០០៩​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ (MLMUC)​ នៅ​ឆ្នាំ​ ២០០៩​ ដោយ​មានការ​គាំទ្រ​ពី​ដៃគូ​គឺ​ DANIDA​ /​ DFID​ /​ NZAid​។​ ផែនទី​រួម​មាន​ឃុំ​ចំនួន​ ១០​ ដែល​ត្រូវ​បាន​ជ្រើសរើស​នៅ​ខេត្តកំពង់ស្ពឺ​ កំពង់ចាម​ កែប​ កោះកុង​ ក្រចេះ​ មណ្ឌលគិរី​ ពោធិ៍សាត់​ រតនគីរី​ និង​សៀមរាប​។​ CLUP​ ATLAS​ ឆ្នាំ​២០០៩​ ត្រូវ​បាន​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​ឆ្នាំ​ ២០១០​ ហើយ​ក្រុមការងារ​ផ្នែក​ផែនទី​ និង​ទិន្នន័យ​របស់​អូ​ឌី​ស៊ី​ទទួល​បាន​ទិន្នន័យ​ជា​ឌី​វី​ឌី​ និង​បាន​បោះពុម្ពផ្សាយ​វា​នៅ​លើ​គេហទំព័រ​របស់​ ODC​ សម្រាប់​ការ​ប្រើប្រាស់​ជា​សាធារណៈ​។​

អ្នកផ្សព្វផ្សាយ:
Open Development Cambodia
អាជ្ញាប័ណ្ណ:
CC-BY-SA-4.0
ប្រភេទ:
Infrastructure
ផតថលប្រភព:
odc
បានធ្វើបច្ចុប្បន្នភាព:
12/6/2018

កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 3084 ថ្ងៃមុន

ឯកសារទិន្នន័យ (7)

សំណុំទិន្នន័យបន្ថែមពីអ្នកផ្សព្វផ្សាយនេះ

សំណុំទិន្នន័យទាំងអស់ពីអ្នកផ្សព្វផ្សាយនេះ