របាយការណ៍ស្តីពីប្រាក់ឈ្នួលអប្បបរមាជាសកល ២០១៤/១៥៖ ប្រាក់ឈ្នួល និងអសមភាព
របាយការណ៍ស្តីពីប្រាក់ឈ្នួលជាសកល ២០១៤/១៥ បង្ហាញពីនិន្នាការចុងក្រោយបំផុត ទាក់ទងនឹងប្រាក់ឈ្នួលជាមធ្យម និងការវិភាគអំពីតួនាទីរបស់ប្រាក់ឈ្នួល នៅក្នុងអសមភាពចំណូល។ ផ្នែកទី១ នៃរបាយការណ៍ បង្ហាញថាកំណើនប្រាក់ឈ្នួលជាសកល នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កើតមានឡ់ងដោយបណ្តាសេដ្ឋកិច្ចលេចធ្លោរ និងកំពុងអភិវឌ្ឍ ដែលជាទីកន្លែងប្រាក់ឈ្នួលកំពុង តែរីកធំធាត់ចាប់តាំងពីឆ្នាំ២០០៧ មកម្លេះ បើទោះបីជា កំណើនប្រាក់ឈ្នួលបានថមថយ នៅក្នុងឆ្នាំ២០១៣ បើ ធៀបនឹងឆ្នាំ២០១២។ ផ្នែកទី២ នៃរបាយការណ៍ ត្រឡប់មកយកចិត្តទុកដាក់លើតួនាទីរបស់ប្រាក់ឈ្នួល នៅក្នុង អសមភាពចំណូល។ អសមភាព បានក្លាយជាប្រធានបទ គួរជាទីចាប់អារម្មណ៍ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះនៅ ទូទាំងពិភពលោក ហើយក៏មានការទទួលស្គាល់ដែរថា អសមភាពដែលចេះតែរីកធំធាត់ឡើង បាននិងកំពុងធ្វើឲ្យ ប៉ះពាល់មិនត្រឹមតែទិសដៅយុត្តិធម៌សង្គមទេ ប៉ន្តែថែមទាំងនាំឲ្យមានជាផលវិបាកសេដ្ឋកិច្ចផ្សេងៗជាច្រើន។ របាយការណ៍ ក៏បង្ហាញដែរថា ក្រុមប្រជាជនចំណូល មធ្យម ពឹងផ្អែកលើការបែងចែកសង្គមកិច្ចដោយមិនស្មើភាពគ្នា ឬចំណូលមកពីការបំពេញការងារសម្រាប់ខ្លួនឯង។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- CC-BY-4.0
- ប្រភេទ:
- Labor
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 14/4/2016
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 3873 ថ្ងៃមុន
ឯកសារទិន្នន័យ (1)
- PDFGlobal wage report 2014/15: Wages and income inequality
The Global wage report 2014/15 presents both the latest trends in average wages and an analysis of the role of wages in income inequality. The first part of the report shows that global wage growth in recent years was driven by emerging and developing economies, where real wages have been rising sin
ទាញយក →