គណៈកម្មាធិការសម្របសម្រួលរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ (GDCC) និងក្រុមការងារបច្ចេកទេស (TWGs) នៅកម្ពុជា៖ ការពិនិត្យឡើងវិញ
ចាប់តាំងពីខែ ធ្នូ ឆ្នាំ ២០០៤ មក យន្តការ TWG-GDCC បានផ្អែកស្ទើរតែទាំងស្រុងទៅលើមូលដ្ឋានគ្រឹះនៃ «ការរៀនដោយការធ្វើ»។ ក្នុងរយៈពេល ១៨ ខែកន្លងមកនេះ ក្រុមការងារបច្ចេកទេស TWG មួយចំនួនត្រូវបានមើលឃើញថា`មានដំណើរការបានយ៉ាងល្អ ប៉ុន្តែមួយចំនួនផ្សេងទៀតបានជួបបញ្ហាប្រឈមផ្សេងៗ ហើយមួយចំនួនទៀតមិនបានបង្ហាញពីដំណើរការប៉ុន្មានទេ។ GDCC ដែលការអភិវឌ្ឍត្រូវបានគេចាត់ទុកថាមានលទ្ធផលជាវិជ្ជមាន ក៏ត្រូវបានគេសង្កេតឃើញពីភាពខ្វះចន្លោះ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់បន្ថែម។ ជាលទ្ធផល ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កង្វល់មួយចំនួនត្រូវបានលើកឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ អំពីដំណើរការនៃយន្តការនេះ ជាពិសេសតួនាទី និងមុខងាររបស់ក្រុមការងារបច្ចេកទេស TWG នៅក្នុងយន្តការថ្មី គោលការណ៍ថ្មីដើម្បីគ្រប់គ្រងមុខងាររបស់ខ្លួន និងទំនាក់ទំនងជាមួយក្រសួង និងទីភ្នាក់ងារដទៃទៀត ក៏ដូចជាស្ថាប័នផ្ដល់ការពិភាក្សាដូចជា កិច្ចប្រជុំពិគ្រោះយោបល់ប្រចាំឆ្នាំ។ តម្រូវការដើម្បីឱ្យមានរូបរាងថ្មីត្រូវបានស្តែងចេញយ៉ាងទូលំទូលាយ ក្នុងគោលបំណងដើម្បីធ្វើសនិទានកម្ម សម្របសម្រួល និងពង្រឹងប្រសិទ្ធភាពមុខងាររបស់ពួកគេ ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវប្រសិទិ្ធភាព។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- unspecified
- ប្រភេទ:
- National government
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 12/3/2018
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 3176 ថ្ងៃមុន
ឯកសារទិន្នន័យ (1)
សំណុំទិន្នន័យនេះមិនមានអាជ្ញាប័ណ្ណច្បាស់លាស់ទេ ដូច្នេះយើងភ្ជាប់តំណទៅឯកសាររបស់អ្នកផ្សព្វផ្សាយ ជាជាងចែកចាយច្បាប់ចម្លង។ សូមពិនិត្យលក្ខខណ្ឌប្រើប្រាស់ជាមួយអ្នកផ្សព្វផ្សាយ។
- PDFThe Government-Donor Coordination Committee (GDCC) and Technical Working Groups (TWGs) in Cambodia: A Review192 KB
Since December 2004, the TWG-GDCC mechanism has proceeded largely on a "learning by doing" basis. Over the past 18 months, some TWGs are perceived to have functioned well, some are beginning to come to grips with issues but some others are not demonstrating much progress.
មើលនៅប្រភព →