ពីការរំលោភយកដី ទៅការផ្លាស់ប្តូរនៃវិស័យកសិកម្ម? គន្លង Hybrid នៃការប្រមូលផ្ដុំ និងការផ្លាស់ប្តូរបរិស្ថាននៅតាមព្រំដែនកម្ពុជា-វៀតណាម
ទិនានុប្បវត្តិនេះបង្ហាញអំពីដំណើរវិវឌ្ឍន៍នៃការផ្លាស់ប្តូរនៃវិស័យកសិកម្មនៅកម្ពុជា និងវៀតណាម និងការដែលពួកគេបានមកដល់ចំនុចប្រសព្វមួយដោយសារតែមានលំហូរនៃប្រជាជនតាមព្រំដែន។ ការសិក្សានេះបានលើកឡើងថា ដើម្បីស្វែងយល់អំពីដំណើរការបច្ចុប្បន្ននៃការផ្លាស់ប្តូរនៃវិស័យកសិកម្មនៅប្រទេសកម្ពុជាបាន យើងត្រូវយកចិត្តទុកដាក់ចំពោះប្រវត្តិសាស្ត្រនៃវិស័យកសិកម្មនៅក្នុងប្រទេសវៀតណាម។ អត្ថបទនេះក៏នឹងសិក្សាផងដែរថា តើលំហូរចូលនៃប្រជាជនវៀតណាមបានធ្វើមានការផ្លាស់ប្តូរដល់ព្រំដែនកម្ពុជាឲ្យទៅជាតំបន់ប្រព័ន្ធអេកូឡូស៊ីសង្គម ដែលបានភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីផ្នែកកសិឧស្សាហកម្មដ៏ទូលំទូលាយនៃតំបន់ដីសណ្ដទន្លេមេគង្គ និងដែលមានការប្រែប្រួលដោយសារតែហេដ្ឋារចនាសម្ព័ន្ធ និងទំនាក់ទំនងទ្រព្យសម្បត្តិសង្គមនៅក្នុងប្រទេសកម្ពុជា យ៉ាងណាខ្លះ។ អត្ថបទនេះនឹងមើលលើវិធីដែលអាចធ្វើទៅបាន ដើម្បីផ្លាស់ប្តូរវិស័យកសិកម្ម ដែលត្រូវបានបង្កើតឡើងតាមរយៈទំនាក់ទំនងរវាងម្ចាស់ដីកម្ពុជា និងកសិករជួលដីជនជាតិវៀតណាម។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- CC-BY-SA-4.0
- ប្រភេទ:
- Land
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 25/8/2017
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 3375 ថ្ងៃមុន
ឯកសារទិន្នន័យ (1)
- PDFFrom land grab to agrarian transition? Hybrid trajectories of accumulation and environmental change on the Cambodia–Vietnam border
This paper explores the divergent processes of agrarian transition in Cambodia and Vietnam and the ways in which they intersect through flows across the border, arguing that it is not possible to understand current processes of agrarian change in Cambodia without being attentive to agrarian historie
ទាញយក →