កម្រងបទប្បញ្ញត្តិគតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ
កម្រងបទប្បញ្ញត្តិគតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាឧបករណ៍ការងារ គតិយុត្តដ៏មានសារៈសំខាន់សម្រាប់ជំរុញការអភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារ ក៏ដូចជាការគាំទ្រដល់បរិវត្តកម្មឌីជីថល តាមរយៈការផ្តល់វិភាគទានដល់ការធ្វើនិយ័តកម្ម, ការបញ្ជ្រាប ការយល់ដឹងនិងការលើកកម្ពស់ប្រសិទ្ធភាពនិងសក្តិសិទ្ធិភាពនៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត។ កម្រងនេះត្រូវបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុជាសេនាធិការ ដោយប្រមូលផ្តុំច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានដែលជាអត្ថបទច្បាប់ដើម ពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រកបដោយតក្កវិជ្ជាគតិយុត្ត ផ្អែកលើមូលដ្ឋានកម្មវត្ថុ គតិយុត្តនិង ឋានានុ-ក្រមគតិយុត្ត និងការគិតគូរយ៉ាងល្អិតល្អន់អំពីស្ថានភាពធរមានប្បញ្ញត្តិ ដែលក្នុងនោះមាន ការប្រើប្រាស់វិធីសាស្ត្រដែលសិក្សាស្រាវជ្រាវពីឧត្តមានុវត្តន៍ជាតិនិងអន្តរជាតិ ព្រមទាំងប្រតិបត្តិផងដែរ នូវអភិក្រម ៣ ប្រការ របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី គឺ “ការចាប់យក (Adoption), ការកែសម្រប (Adaptation) និងការធ្វើនវានុវត្តន៍បន្ថែម (Further Innovation)” សំដៅធ្វើឱ្យកម្រងនេះក្លាយជាឯកសាររស់ ដែលងាយធ្វើបច្ចុប្បន្នកម្មនិងងាយប្រើប្រាស់សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- License not specified
- ប្រភេទ:
- Banking and financial services
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 19/9/2025
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 428 ថ្ងៃមុន
ឯកសារទិន្នន័យ (3)
សំណុំទិន្នន័យនេះមិនមានអាជ្ញាប័ណ្ណច្បាស់លាស់ទេ ដូច្នេះយើងភ្ជាប់តំណទៅឯកសាររបស់អ្នកផ្សព្វផ្សាយ ជាជាងចែកចាយច្បាប់ចម្លង។ សូមពិនិត្យលក្ខខណ្ឌប្រើប្រាស់ជាមួយអ្នកផ្សព្វផ្សាយ។
- PDFFinTech related laws and regulations compendium [Part 01]184 MBមើលនៅប្រភព →
- PDFFinTech related laws and regulations compendium [Part 02]184 MBមើលនៅប្រភព →
- PDFFinTech related laws and regulations compendium [Part 03]187 MBមើលនៅប្រភព →