ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២
សំណុំទិន្នន័យនេះផ្ទុកនូវព័ត៌មានទូទៅស្តីពីជំរឿនសេដ្ឋកិច្ចនៅកម្ពុជាសម្រាប់ឆ្នាំ ២០២២ ព្រមទាំងតួលេខជាច្រើនទៀត។ គោលបំណងនៃជំរឿនសេដ្ឋកិច្ចនេះ ដើម្បីចងក្រងស្ថិតិជាមូលដ្ឋានគ្រឹះស្តីពីសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា។ ព័ត៌មានជំរឿនសេដ្ឋកិច្ច គឺមានសារៈប្រយោជន៍ជាច្រើនចំពោះភាគីពាក់ព័ន្ធដែលរួមមានដូចជា៖ អ្នករៀបចំធ្វើគោលនយោបាយ រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ ព្រមទាំងដៃគូពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍនានា។ ទិន្នន័យនៃជំរឿនសេដ្ឋកិច្ចនេះក៏ជាធាតុចូលដ៏មានសារៈសំខាន់ សម្រាប់ការគណនា ប៉ាន់ស្មានផលិតផលក្នុងស្រុកសរុប (ផ.ស.ស) នៅប្រទេសកម្ពុជា ផងដែរ។ សំណុំទិន្នន័យនេះត្រូវបានដកស្រង់ចេញពីតារាងចំនួន៥៣ នៃសៀវភៅជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលមានមាតិកាសំខាន់៤ផ្នែករួមមាន៖ តារាងទិន្នន័យអំពីចំនួនអង្គភាពសេដ្ឋកិច្ច តារាងទិន្នន័យអំពីអ្នកចូលរួមការងារនៅក្នុងអង្គភាពសេដ្ឋកិច្ច, តារាងទិន្នន័យអំពីចំណូល ចំណាយ ប្រាក់ចំណេញ និងខាត ប្រចាំឆ្នាំ និង តារាងទិន្នន័យអំពីករណីផលប៉ះពាល់ពីជំងឺកូវីដ-១៩។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- License not specified
- ប្រភេទ:
- Censuses
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 19/7/2024
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 855 ថ្ងៃមុន
ឯកសារទិន្នន័យ (5)
សំណុំទិន្នន័យនេះមិនមានអាជ្ញាប័ណ្ណច្បាស់លាស់ទេ ដូច្នេះយើងភ្ជាប់តំណទៅឯកសាររបស់អ្នកផ្សព្វផ្សាយ ជាជាងចែកចាយច្បាប់ចម្លង។ សូមពិនិត្យលក្ខខណ្ឌប្រើប្រាស់ជាមួយអ្នកផ្សព្វផ្សាយ។
- SQLITEEconomic census of Cambodia 20226.8 MBមើលនៅប្រភព →
- DB_TABLEEconomic census of Cambodia 2022មើលនៅប្រភព →
- WMSEconomic census of Cambodia 2022មើលនៅប្រភព →
- CSVEconomic census of Cambodia 2022 attribute85 KBមើលនៅប្រភព →
- IMAGEEconomic census of Cambodia 20221.2 MBមើលនៅប្រភព →