ទិន្នន័យរដ្ឋាភិបាលកម្ពុជា

យុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ ២០១៤-២០១៨

ដើម្បីអនុវត្តឱ្យបានសម្រេចនូវគោលដៅអភិវឌ្ឍន៍ ដូចមានកំណត់ក្នុង យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៣ រាជរដ្ឋាភិបាលប្តេជ្ញាបន្តអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយប្រសិទ្ធិភាព។ គោលនយោបាយ និងយុទ្ធសាស្ត្រទាំងនេះ ក៏បានរំលេចអំពីក្របខណ្ឌសម្រាប់តាមដានលទ្ធភាព និងការប្តេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការជំរុញភាពស័ក្តិសិទ្ធិក្នុងកិច្ចអភិវឌ្ឍន៍។ ទន្ទឹមនឹងការបន្តពង្រឹងភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំក្នុងកិច្ចអភិវឌ្ឍន៍ រាជរដ្ឋាភិបាលបានចូលរួមក្នុងកម្រិតសកល ជាមួយតួអង្គអភិវឌ្ឍន៍ដទៃទៀត ដើម្បីរៀបចំ សេចក្តីថ្លែងការណ៍ទីក្រុងប៊ូសានស្តីពីភាពស័ក្តិសិទ្ធិក្នុងកិច្ចអភិវឌ្ឍន៍។ រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តគោលការណ៍ និងសកម្មភាពនានា ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍នេះ ដោយផ្អែកលើបរិការណ៍កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជា។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានរៀបចំ យុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូដើម្បីជម្រុញភាពស័ក្តិសិទ្ធិក្នុងកិច្ចអភិវឌ្ឍន៍ ក្នុងបរិការណ៍កម្ពុជា ដោយរំលេចអំពីបណ្តាសកម្មភាពអាទិភាព ដែលត្រូវបអនុវត្តសម្រាប់បន្តពង្រឹងភាពជាដៃគូក្នុងកិច្ចអភិវឌ្ឍន៍ ព្រមទាំងបានកំណត់របៀបរបបការងារ សម្រាប់ឆ្នាំ ២០១៤-២០១៨។

អ្នកផ្សព្វផ្សាយ:
Open Development Cambodia
អាជ្ញាប័ណ្ណ:
CC-BY-SA-4.0
ប្រភេទ:
Development policy and administration
ផតថលប្រភព:
odc
បានធ្វើបច្ចុប្បន្នភាព:
15/3/2018

កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 3173 ថ្ងៃមុន

ឯកសារទិន្នន័យ (2)

  • PDFDevelopment Cooperation & Partnerships Strategy 2014-2018 (English)276 KB

    To ensure that Cambodia reaches the development goals that have been identified in the Rectangular Strategy – Phase III, the Royal Government will implement its development policies and strategies in an effective and coherent manner. These policies and strategies must, in turn, be associated with a

    ទាញយក →
  • PDFDevelopment Cooperation & Partnerships Strategy 2014-2018 (Khmer)621 KB

    To ensure that Cambodia reaches the development goals that have been identified in the Rectangular Strategy – Phase III, the Royal Government will implement its development policies and strategies in an effective and coherent manner. These policies and strategies must, in turn, be associated with a

    ទាញយក →

សំណុំទិន្នន័យបន្ថែមពីអ្នកផ្សព្វផ្សាយនេះ

សំណុំទិន្នន័យទាំងអស់ពីអ្នកផ្សព្វផ្សាយនេះ