ប្រជាធិបតេយ្យ ការបោះឆ្នោត និងកំណែទម្រង់ ឆ្នាំ២០១៦ នៅកម្ពុជា
របាយការណ៍ ពិនិត្យនិងវាយតម្លៃលើស្ថានភាពប្រជាធិបតេយ្យនៅប្រទេសកម្ពុជា លើបីវិស័យ (អភិបាលប្រជាធិបតេយ្យ លំហរប្រជាធិបតេយ្យ និងការបោះឆ្នោតដោយប្រជាធិបតេយ្យ) ដោយជ្រើសយកវិធីសាស្រ្តស្រាវជ្រាវគុណភាព និងផ្អែកលើលទ្ធផលស្រាវជ្រាវរបស់កម្មវិធី (ឃ្លាំមើលរដ្ឋាភិបាល ឃ្លាំមើលសភា ឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយ និងឃ្លាំមើលការបោះឆ្នោត) នៃគណៈកម្មាធិការខុមហ្វ្រែល គ្រប់គ្រងដោយផ្នែកតស៊ូមតិ និងសង្កេតការណ៍ និងរបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត។ របាយការណ៍បង្ហាញថា បរិយាកាសនយោបាយនៅតែតានតឹងខ្លាំងនៅឆ្នាំ២០១៦ ដោយសារការតាមប្រកិតរបស់គណបក្សសង្គ្រោះជាតិ នៅក្នុងលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៣ និងបរាជ័យនៃការផ្សះផ្សារខាងនយោបាយរវាងរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំង។ គិតមកដល់បំណាច់ឆ្នាំ២០១៦ សមាជិកនិងអ្នកគាំទ្រគណបក្សប្រឆាំង ២៤នាក់ រួមទាំង តំណាងរាស្រ្ត ២រូបផង នៅជាប់ក្នុងពន្ធនាគារ។ ដំណើរការសភា ជាប់គាំងដោយសារភាពតានតឹងនយោបាយ និងការជំទាស់ពីគណបក្សប្រឆាំង។ លំហរប្រជាធិបតេយ្យ បន្តធ្លាក់ចុះជាពិសេសជាមួយសេរីភាពប្រមូលផ្តុំនិងការបង្កើតសមាគម និងសេរីភាពបញ្ចេញមតិ។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- unspecified
- ប្រភេទ:
- Elections
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 14/6/2019
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 2717 ថ្ងៃមុន
ឯកសារទិន្នន័យ (1)
សំណុំទិន្នន័យនេះមិនមានអាជ្ញាប័ណ្ណច្បាស់លាស់ទេ ដូច្នេះយើងភ្ជាប់តំណទៅឯកសាររបស់អ្នកផ្សព្វផ្សាយ ជាជាងចែកចាយច្បាប់ចម្លង។ សូមពិនិត្យលក្ខខណ្ឌប្រើប្រាស់ជាមួយអ្នកផ្សព្វផ្សាយ។
- PDFDemocracy, elections and reform in Cambodia 2016
The report measures and assess the status of Cambodia's democracy on three factors (democratic governance, democratic space and democratic elections), by adopting qualitative method and relying on primary and secondary research findings from COMFREL's (Government Watch, Parliamentary Watch, Media Wa
មើលនៅប្រភព →