របាយការណ៍ត្រៀមចូលរួមចំណែករបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ
ប្រទេសកម្ពុជាទទួលស្គាល់នូវសារសំខាន់ ក្នុងការគោរពតានគោលការណ៍នានា នៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ជាពិសេសគោលការណ៍ "ការទទួលខុសត្រូវរួមគ្នា ប៉ុន្តែខុសគ្នា និងសមត្ថភាពរៀងៗខ្លួន" រួមជាមួយសិទ្ធិក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ការដាក់កំហិតជាសកលនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ក៏តម្រូវការចាំបាច់ដើម្បីសម្រេចឱ្យបាននូវគោលបំណងចុងក្រោយនៃអនុសញ្ញាដែល «រក្សាស្ថេរភាពឧស្ម័នផ្ទះកញ្ចក់ដែលមានក្នុងបរិយាកាសក្នុងកម្រិតមួយ ដែលការពារមិនឱ្យមានសកម្មភាពគ្រោះថ្នាក់ពីមនុស្សប៉ះពាល់ដល់ប្រព័ន្ធអាកាសធាតុ»។ ដើម្បីឆ្លើយតបទៅនឹង "ការអំពាវនាវសំរាប់សកម្មភាព" ១ ប្រទេសកម្ពុជាមានសេចក្តីសោមនស្សរីករាយ ក្នុងការបង្ហាញរបាយការណ៍ត្រៀមចូលរួមចំណែករបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC) មុនកិច្ចប្រជុំ COP 21 នៅទីក្រុងប៉ារីសខែធ្នូឆ្នាំ ២០១៥។ INDC នេះអាចមានកែលម្អ ដើម្បីឆ្លើយតបទៅនឹងកាលៈទេសៈជាតិ ខណៈប្រទេសនេះនៅតែបន្តផ្លូវអភិវឌ្ឍន៍របស់ខ្លួន។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- CC-BY-SA-4.0
- ប្រភេទ:
- Climate change
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 2/4/2018
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 3155 ថ្ងៃមុន
ឯកសារទិន្នន័យ (1)
- PDFCambodia’s Intended Nationally Determined Contribution to UNFCCC442 KB
Cambodia recognises the need for respecting the principles of the United Nations Framework Convention on Climate Change (UNFCCC), in particular the principle of ‘common but differentiated responsibilities and respective capabilities’ along with the right to the sustainable development of developing
ទាញយក →