ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤របស់កម្ពុជា៖ បច្ចេកវិទ្យាដែលអាចសម្របបានដើម្បីលើកកម្ពស់សុវត្ថិភាពសម្រាប់ទាំងអស់គ្នា
ដោយទទួលស្គាល់ថា កង្វះព័ត៌មានទឹកជំនន់ និងការប្រកាសឱ្យដឹងជាមុន គ្រួសារកម្ពុជាជាច្រើនពុំអាចត្រៀមខ្លួនរួចរាល់សម្រាប់ទប់ទល់នឹងគ្រោះទឹកជំនន់ ដែលបណ្តាលឱ្យមានការខាតបង់ធនធានមនុស្ស និងសេដ្ឋកិច្ចយ៉ាងគួរអោយកត់សម្គាល់។ អង្គការ People In Need (ភីន) បានគាំទ្របន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការទប់ទល់នឹងគ្រោះទឹកជំនន់។ ដូច្នេះហើយទើបនៅក្នុងឆ្នាំ ២០១៣ ប្រព័ន្ធ EWS1294 បានចាប់ផ្តើមរឿងរ៉ាវរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងអវត្តមាននៃប្រព័ន្ធប្រកាសឱ្យដឹងទុកជាមុននៅក្នុងប្រទេសកម្ពុជា។ ការដាក់ឈ្មោះតាមលេខកូដខ្លីចល័ត “1294” ប្រព័ន្ធ EWS1294 បានចាប់ផ្តើមដំបូងជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឱ្យដឹងមុនតាមរយៈសារសំលេងតាមទូរសព្ទចល័ត ដែលបានសាកល្បងនៅក្នុងភូមិចំនួនបី ក្នុងខេត្តពោធិសាត់ក្នុងឆ្នាំ២០១៣។ ក្នុងរយៈពេល ៩ឆ្នាំកន្លងមកនេះ ប្រព័ន្ធ EWS1294 បានឃើញវឌ្ឍនភាពក្នុងការពង្រីករបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា។ សូមថ្លែងអំណរគុណចំពោះការគាំទ្រពីម្ចាស់ជំនួយអន្តរជាតិ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) កន្លងមក។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- License not specified
- ប្រភេទ:
- Disasters and emergency response
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 23/3/2022
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 1704 ថ្ងៃមុន
ឯកសារទិន្នន័យ (1)
សំណុំទិន្នន័យនេះមិនមានអាជ្ញាប័ណ្ណច្បាស់លាស់ទេ ដូច្នេះយើងភ្ជាប់តំណទៅឯកសាររបស់អ្នកផ្សព្វផ្សាយ ជាជាងចែកចាយច្បាប់ចម្លង។ សូមពិនិត្យលក្ខខណ្ឌប្រើប្រាស់ជាមួយអ្នកផ្សព្វផ្សាយ។
- PDFCambodia’s Early Warning System 1294: An Adaptable Technology Promoting Safety for All908 KB
Recognizing that the lack of flood information and warnings prevented families from preparing for floods, resulting in significant human and economic losses, People in Need (PIN) further supported the Royal Government of Cambodia (RGC) in disaster risk reduction and flood resilience. Thus, began the
មើលនៅប្រភព →