ករណីការងារ
សំណុំទិន្នន័យនេះគឺជាប្រភពធនធានសម្រាប់ការយល់ដឹងអំពីបញ្ហាទាក់ទងនឹងការងារនៅក្នុងប្រទេសកម្ពុជា។ វាកត់ត្រានូវករណីការងារជាច្រើនប្រភេទ រួមទាំងការតវ៉ារបស់កម្មករ កូដកម្ម ពាក្យបណ្តឹង ការបិទរោងចក្រ និងការផ្លាស់ប្តូរទាក់ទងនឹងការងារសំខាន់ៗផ្សេងទៀត។ សំណុំទិន្នន័យនេះមានគោលបំណងបង្កើនតម្លាភាព និងផ្តល់ជាព័ត៌មានដល់សាធារណជនអំពីលក្ខខណ្ឌការងារ និងវិវាទ។ សំណុំទិន្នន័យករណីការងារនៅក្នុងប្រទេសកម្ពុជានេះត្រូវបានប្រមូលចាប់ពីឆ្នាំ២០២០ ដោយក្រុមការងាររបស់មជ្ឈមណ្ឌលសាមគ្គីភាព តាមរយៈឯកសារដែលមានជាសាធារណៈ ដោយសហការជាមួយក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ក្នុងការបំពេញបន្ថែមនូវក្នុងការប្រមូលទិន្នន័យ និងសំអាតទិន្នន័យក្នុងទម្រង់ជា Google spreadsheet។ ទីតាំងនៃសហគ្រាស ឬអង្គភាពរបស់និយោជក ឬទីតាំងគ្រឹះស្ថានដែលមានវិវាទ ឧប្បត្តិហេតុ ឬគ្រោះថ្នាក់កើតឡើងត្រូវបានប្រមូលពី Google Maps។ រួចធ្វើការបំលែងទិន្នន័យក្នុងទម្រង់ CSV និងបង្កើតជាទិន្នន័យផែនទីដើម្បីដាក់បញ្ចូលទៅក្នុងគេហទំព័ររបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- Creative Commons Attribution Share-Alike
- ប្រភេទ:
- Investment
- ភាពញឹកញាប់នៃការធ្វើបច្ចុប្បន្នភាព:
- as needed
- ឆ្នាំដែលគ្របដណ្តប់:
- 2020–2021
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 21/7/2026
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 123 ថ្ងៃមុន