ផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាឆ្នាំ២០២៣-២០២៧
ក្នុងន័យនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមខាងក្នុងនិងខាងក្រៅដែលមានចរិតជារចនាសម្ព័ន្ធក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជានេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំ និងដាក់ឱ្យអនុវត្ត «ផែនទីបរិវត្តកម្មឧស្សាហកម្មចាយនភណ្ឌ និងកាត់ដេរកម្ពុជា ឆ្នាំ២០២៣-២០២៧- ក្នុងគោលបំណងប្រែក្លាយឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ កម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ និងបង្កើនតម្លៃបន្ថែមក្នុងខ្សែច្រវាក់តម្លៃ ចីរភាពបរិស្ថាន ការប្រើប្រាស់ បច្ចេកវិទ្យា ជំនាញ និងសហគ្រិនភាព តាមរយៈការដាក់ចេញនូវវិធានការមុតស្រួច និងជាក់លាក់សម្រាប់អនុវត្ត សំដៅគាំទ្រដល់ការអនុវត្ត «យុទ្ធសាស្រ្តរភិវឌ្ឈន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ ២០២២-២០២៧- ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ កន្តំងមក។ ដើម្បីសម្រេចគោលបំណងខាងលើ ផែនទីបរិវត្តកម្មនេះបានដាក់ចេញនូវឃ្នាស់យុទ្ធសាស្ត្រចំនួន៤ រួមមាន ១- ល្បាយផលិតផលនិងពាណិជ្ជកម្មអន្តរជាតិ ២-ជំនាញនិងបច្ចេកវិទ្យា ៣-ចីរភាពនិងនវានុវត្តន៍ និង ៤-ហេដ្ឋា- រចនាសម្ព័ន្ធនិងអភិបាលកិច្ច។ បន្ថែមពីនេះ ខ្ញុំក៍សូមគូសបញ្ជាក់ផងដែរថា ផែនទីបរិវត្តកម្មនេះ ត្រូវបានរៀបចំ ឡើងដោយអនុលោមតាមឧត្តមានុវត្តន៍អន្តរជាតិ និងក្នុងការលើកកម្ពស់វិស័យអាទិភាពចម្បងៗ នឹងត្រូវតម្រង់ ទិស ព្រមទាំងទទួលបានធាតុចូលពីក្រសួងស្ថាប័នមានសមត្ថកិច្ច ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានស្រាវជ្រាវ គ្រឹះស្ថាន បណ្តុះបណ្តាល និងវិស័យឯកជន។ បន្ថែមពីនេះ ត្បិតក្របខ័ណ្ឌពេលវេលាសម្រាប់អនុវត្តត្រូវបានកំណត់ត្រឹម ឆ្នាំ២០២៧ ក៍ពិតមែនពិត ប៉ុន្តែផែនទីបរិវត្តកម្មនេះចាត់ទុកជាឯកសាររស់ដែលមានចរិតប្រតិបត្តិការ និងអាចត្រូវ កែសម្រួលជាយថាហេតុដោយរាជរដ្ឋាភិបាល ដើម្បីធានាសង្គតិភាព និងភាពប្រាកដនិយមទៅតាមការវិវឌ្ឈជាក់ស្តែង។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- License not specified
- ប្រភេទ:
- Garments and textiles
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 2/5/2023
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 1299 ថ្ងៃមុន
ឯកសារទិន្នន័យ (2)
សំណុំទិន្នន័យនេះមិនមានអាជ្ញាប័ណ្ណច្បាស់លាស់ទេ ដូច្នេះយើងភ្ជាប់តំណទៅឯកសាររបស់អ្នកផ្សព្វផ្សាយ ជាជាងចែកចាយច្បាប់ចម្លង។ សូមពិនិត្យលក្ខខណ្ឌប្រើប្រាស់ជាមួយអ្នកផ្សព្វផ្សាយ។
- PDFIndustrial transformation map for the textile and apparel industry 2023-2027 [Khmer]2.8 MB
In this regard to solve the internal and external challenges that are structured in the textile and apparel industry area, the Royal Government of Cambodia has decided to prepare and implement the "Cambodia industry transformation map for the textile and apparel industry 2023-2027 for the purpose of
មើលនៅប្រភព → - PDFIndustrial transformation map for the textile and apparel industry 2023-2027 [English]1.3 MB
In this regard to solve the internal and external challenges that are structured in the textile and apparel industry area, the Royal Government of Cambodia has decided to prepare and implement the "Cambodia industry transformation map for the textile and apparel industry 2023-2027 for the purpose of
មើលនៅប្រភព →