ការបង្កើតកម្មវិធីសិលា៖ ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក និងកម្មវិធីអភិបាលកិច្ចរយៈពេលវែងនៅក្នុងប្រទេសកម្ពុជា
របាយការណ៍នេះសិក្សាអំពីជំនួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរយៈពេលយូរវែង ដោយផ្តោតទៅលើកម្មវិធីជាក់លាក់មួយឈ្មោះថា “សិលា” សម្រាប់វិមជ្ឈការ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមឡើងនៅឆ្នាំ១៩៩៦ នៅខណៈ ដែលលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជាមានភាពទន់ខ្សោយ ក្នុងគោលបំណងកសាងទំនុកចិត្តឡើងវិញចំពោះស្ថាប័នរដ្ឋាភិបាល និងលើកកម្ពស់សេដ្ឋកិច្ចពីចំណុចបាតឡើង។ ដោយមានការគាំទ្រពីប្រទេស ស៊ុយអ៊ែត និងម្ចាស់ជំនួយផ្សេងទៀត កម្មវិធីនេះត្រូវបានបង្កើន និងរៀបចំ និងគ្របដណ្តប់ទូទាំងប្រទេសក្នុងកំឡុងឆ្នាំ២០០០។ អស់រយៈពេលជិត២៥ឆ្នាំ បន្ទាប់ពីគម្រោងត្រូវបានអនុវត្ត ក្រុមជំនាញសិក្សាផ្នែកជំនួយ (EBA) បានទទួលភារកិច្ចវាយតម្លៃផលប៉ះពាល់នៃគម្រោងនេះ ដើម្បីពិនិត្យមើលថាតើកម្មវិធីនេះ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការពង្រឹងសមត្ថភាពនៅថ្នាក់មូលដ្ឋានយ៉ាងណា។ ការវាយតម្លៃបានរកឃើញថា កម្មវិធីនេះបានបង្កើតអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចសង្គម និងកំណើនសេដ្ឋកិច្ចយ៉ាងសំខាន់នៅក្នុងតំបន់ដែលគ្រប់ដណ្តប់។ លទ្ធផលនៃការវាយតម្លៃក៏បានបង្ហាញផងដែរថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសស៊ុយអ៊ែត អាចទទួលបានផលប្រកបដោយចីរភាព និងយូរអង្វែង សូម្បីតែស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ។ កម្មវិធីដែលបានវាយតម្លៃបង្ហាញថា គោលដៅអភិវឌ្ឍន៍ទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ និងការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ ក៏អាចរួមបញ្ចូលគ្នាបានដោយជោគជ័យ។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- CC-BY-4.0
- ប្រភេទ:
- Aid and development
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 1/7/2019
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 2700 ថ្ងៃមុន
ឯកសារទិន្នន័យ (1)
- PDFBuilding on a foundation stone: The long-term of a local infrastructure and governance program in Cambodia1.9 MB
The report studies long-term democracy and human rights assistance, the focus in this report is on a specific programme (Seila) for decentralization, local democracy and local economic development. The programme was initiated in 1996, when local democracy in Cambodia was very weak, with the aim to r
ទាញយក →