ទិន្នន័យរដ្ឋាភិបាលកម្ពុជា

សិទ្ធិ​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​នៅ​កម្ពុជា​៖​ ការ​សិក្សា​ស្តី​ពី​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ នៅ​ក្នុង​ខេត្ត​ចំនួន​បី​ នៅ​កម្ពុជា​ និង​ក្នុង​រាជធានី​ភ្នំពេញ​

ការ​ផ្តោត​ចម្បង​នៃ​ការ​ស្រាវជ្រាវ​ គឺ​ដើម្បី​កំណត់​ពេលវេលា​ និង​ពិនិត្យ​មើល​ថា​ តើ​ការ​ដក​ចេញ​ និង​ឧបសគ្គ​ផ្សេងៗ​រារាំង​ប្រជាពលរដ្ឋ​ ពី​ការ​ទទួល​បានការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ (SLR)​ និង​ការ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​ជា​ច្រើន​នៃ​ប្រព័ន្ធ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​នេះ​។​ ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា​ នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះ​សីហ​នុ​ ចន្លោះ​ពី​ ១​ ភាគ​ ៣​ និង​ ៤​ ភាគ​ ៥​ នៃ​ក្បាលដី​មិន​ត្រូវ​បាន​ចុះបញ្ជី​ បន្ទាប់​ពី​ដំណើរការ​នេះ​បាន​បញ្ចប់​។​ ផ្ទុយ​ទៅ​វិញ​ នៅ​តាម​ទី​ជនបទ​នៃ​ខេត្តកំពង់ចាម​ និង​ខេត្តបន្ទាយមានជ័យ​ ជាង​ ៩៩​ ភាគរយ​នៃ​ក្បាលដី​ត្រូវ​បាន​ចុះបញ្ជី​ ហើយ​មានការ​ដក​ចេញ​តិចតួច​ណាស់​ ដោយ​ហាក់ដូចជា​បាន​ដំណើរការ​យ៉ាង​រលូន​។​ ការ​បែងចែក​រវាង​ទីក្រុង​ និង​ជនបទ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​នេះ​ ដោយ​មានការ​លើកលែង​ច្រើន​ និង​មាន​ជម្លោះ​ កើតឡើង​នៅ​ពេល​ដែល​ដី​មាន​តម្លៃ​ខ្ពស់​ ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​។​ ហេតុផល​ដែល​ដីធ្លី​មិន​ត្រូវ​បាន​ចុះបញ្ជី​ រួម​បញ្ចូល​ទាំង​ជម្លោះដីធ្លី​ ដែល​បន្ត​កើត​មាន​ ដី​ត្រួតស៊ីគ្នា​ជាមួយនឹង​ទ្រព្យសម្បត្តិ​រដ្ឋ​ ឬ​ការ​ខ្វះ​ទិន្នន័យ​។​ ការ​ព្រួយបារម្ភ​បន្ថែម​ទៀត​ដែល​បាន​លើក​ឡើង​ដោយ​ការ​សិក្សា​នេះ​ គឺថា​ដី​ដែល​ត្រូវ​បាន​ផ្ទេរកម្មសិទ្ធិ​ជា​បន្តបន្ទាប់​ទៅ​កាន់​ម្ចាស់​ថ្មី​មិន​ត្រូវ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ ជាមួយ​អាជ្ញាធរ​សុរិយោដី​ទេ​។​ វា​ត្រូវ​បាន​ចុះបញ្ជី​តែ​នៅ​កម្រិត​មូលដ្ឋាន​ ដែល​មិន​ភាព​គ្រប់គ្រាន់​នោះ​ទេ​។​ ម្ចាស់​ដី​ គួរ​ទទួល​បាន​ព័ត៌មាន​លើ​បញ្ហា​នេះ​ប្រសើរ​ជាង​មុន​។​

អ្នកផ្សព្វផ្សាយ:
Open Development Cambodia
អាជ្ញាប័ណ្ណ:
unspecified
ប្រភេទ:
Land tenure and land titling
ផតថលប្រភព:
odc
បានធ្វើបច្ចុប្បន្នភាព:
25/6/2019

កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 2706 ថ្ងៃមុន

ឯកសារទិន្នន័យ (4)

សំណុំទិន្នន័យនេះមិនមានអាជ្ញាប័ណ្ណច្បាស់លាស់ទេ ដូច្នេះយើងភ្ជាប់តំណទៅឯកសាររបស់អ្នកផ្សព្វផ្សាយ ជាជាងចែកចាយច្បាប់ចម្លង។ សូមពិនិត្យលក្ខខណ្ឌប្រើប្រាស់ជាមួយអ្នកផ្សព្វផ្សាយ។

  • XMLAccess to land title in Cambodia: A study of Systematic Land Registration in three Cambodian provinces and the Capital

    The primary focus of the research was to identify when and how exclusions and other barriers are preventing people from accessing Systematic Land Registration (SLR), and how this is impacting on the broader benefits of the titling system. The study found that in some areas in Phnom Penh and Preah Si

    មើលនៅប្រភព →
  • JSONAccess to land title in Cambodia: A study of Systematic Land Registration in three Cambodian provinces and the Capital

    The primary focus of the research was to identify when and how exclusions and other barriers are preventing people from accessing Systematic Land Registration (SLR), and how this is impacting on the broader benefits of the titling system. The study found that in some areas in Phnom Penh and Preah Si

    មើលនៅប្រភព →
  • MRCAccess to land title in Cambodia: A study of Systematic Land Registration in three Cambodian provinces and the Capital

    The primary focus of the research was to identify when and how exclusions and other barriers are preventing people from accessing Systematic Land Registration (SLR), and how this is impacting on the broader benefits of the titling system. The study found that in some areas in Phnom Penh and Preah Si

    មើលនៅប្រភព →
  • PDFAccess to land title in Cambodia: A study of Systematic Land Registration in three Cambodian provinces and the Capital

    The primary focus of the research was to identify when and how exclusions and other barriers are preventing people from accessing Systematic Land Registration (SLR), and how this is impacting on the broader benefits of the titling system. The study found that in some areas in Phnom Penh and Preah Si

    មើលនៅប្រភព →

សំណុំទិន្នន័យបន្ថែមពីអ្នកផ្សព្វផ្សាយនេះ

សំណុំទិន្នន័យទាំងអស់ពីអ្នកផ្សព្វផ្សាយនេះ