សេចក្ដីសង្ខេបផ្នែកច្បាប់អំពី ច្បាប់កូវីដ-១៩ ត្រូវបានប្រើដើម្បីធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនដទៃទៀត
ការព្រួយបារម្ភអំពីច្បាប់ កូវីដ-១៩ ត្រូវបានគេដឹងយ៉ាងឆាប់រហ័ស នៅពេលដែលច្បាប់នេះត្រូវបានប្រើប្រាស់ភ្លាមៗ ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរមានការរឹតបន្តឹងយ៉ាងទូលំទូលាយ រួមទាំងការបិទខ្ទប់ដោយគាបសង្កត់ និងការចាប់ខ្លួនអ្នកសារព័ត៌មាន និងអ្នករិះគន់សាធារណៈផ្សេងទៀត ចំពោះការឆ្លើយតបនឹងកូវីដ-១៩ របស់រដ្ឋាភិបាល។ វិធានការដែលបានប្រើប្រាស់បានបង្កើតការរឹតបន្តឹងដោយមិនសមាមាត្រ និងមិនចាំបាច់លើសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ ការជួបជុំ ការប្រមូលផ្ដុំ និងការបញ្ចេញមតិដោយសន្តិវិធី ។ របាយការណ៍ឆ្នាំ២០២១របស់អគ្គលេខាធិការអង្គការសហប្រជាជាតិទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបញ្ជាក់ថា មនុស្សយ៉ាងតិច ៧២៩នាក់ ត្រូវបានចាប់ខ្លួនក្រោមច្បាប់កូវីដ-១៩ នៅចន្លោះពាក់កណ្តាលខែមេសា ដល់ចុងខែឧសភា ឆ្នាំ២០២១ ហើយជាង១០០នាក់ត្រូវបានឃុំខ្លួន ដែលជាតួលេខរដ្ឋាភិបាលបានបដិសេធ ។ ប៉ុន្មានខែក្រោយមក ខណៈដែលចំនួនករណីកូវីដ-១៩ ចាប់ផ្តើមធ្លាក់ចុះច្បាប់នេះ ត្រូវបានប្រើជាយុទ្ធសាស្ត្រប្រឆាំងនឹងអ្នកតវ៉ាសិទ្ធិដីធ្លី និងសកម្មជនសិទ្ធិការងារ ក្នុងចំណោមអ្នកការពារសិទ្ធិមនុស្សផ្សេងទៀត ។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- Creative Commons Attribution
- ប្រភេទ:
- Human rights
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 18/10/2022
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 1495 ថ្ងៃមុន