របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០១៣៖ ការសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា
រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការវាយតម្លៃពីវឌ្ឍនភាព ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់កម្ពុជា (CMDGs) ប្រចាំឆ្នាំចាប់តាំងពីឆ្នាំ 2010 ។ បាយការណ៍ឆ្នាំ 2013 ស្តីពីការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់កម្ពុជា (CMDGs) បង្ហាញយ៉ាងសង្ខេបអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសនិងដាក់ចេញ ក្របខ័ណ្ឌបង្កើនល្បឿន CMDG ។ ក្របខ័ណ្ឌបង្កើនល្បឿន CMDG បានផ្តល់អនុសាសន៍គោលនយោបាយ និងវិធីសាស្ត្រនានាដើម្បីពន្លឿនវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍន៍មនុស្សនិ ងគោលដៅអភិវឌ្ឍន៍ដទៃទៀត ដែលអាចផ្តល់នូវធាតុចូលសំខាន់សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (SDP 2014-2018)។ លើសពីនេះទៅទៀត របាយការណ៍នេះពិភាក្សាជាលើកដំបូង ពីវឌ្ឍនភាពក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍នៅថ្នាក់ក្រោមជាតិហើយក៏បានគូសបញ្ជាក់ពីវិសមភាពទូទៅ នៅក្នុងប្រទេស និងផលប៉ះពាល់របស់វាលើសមិទ្ធផល CMDG។
- អ្នកផ្សព្វផ្សាយ:
- Open Development Cambodia
- អាជ្ញាប័ណ្ណ:
- unspecified
- ប្រភេទ:
- Development policy and administration
- ផតថលប្រភព:
- odc
- បានធ្វើបច្ចុប្បន្នភាព:
- 23/3/2018
កំណត់ត្រាត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពី 3165 ថ្ងៃមុន
ឯកសារទិន្នន័យ (1)
សំណុំទិន្នន័យនេះមិនមានអាជ្ញាប័ណ្ណច្បាស់លាស់ទេ ដូច្នេះយើងភ្ជាប់តំណទៅឯកសាររបស់អ្នកផ្សព្វផ្សាយ ជាជាងចែកចាយច្បាប់ចម្លង។ សូមពិនិត្យលក្ខខណ្ឌប្រើប្រាស់ជាមួយអ្នកផ្សព្វផ្សាយ។
- PDFAnnual Progress Report 2013: Achieving Cambodia's Millennium Development Goals1.6 MB
The Royal Government of Cambodia has made an assessment of the progress in achieving Cambodia’s Millennium Development Goals (CMDGs) on an annual basis since 2010. In addition to the central topic, CMDGs achievement, the 2013 Report briefly presents the country’s macroeconomic situation and puts for
មើលនៅប្រភព →